បារខែមអាស៊ាន 2018 នឹង​ផ្ដោតលើការស្វែងយល់ពីបច្ចេកវិទ្យាឌីជីថល​ ក្នុងការបង្កើនល្បឿនកំណើន សេដ្ឋកិច្ចឌីជីថល ធ្វើឱ្យ ជីវិតកាន់តែប្រសើរ ជំរុញគំនិតច្នៃប្រឌិត និងជួយដល់ប្រព័ន្ធអេកូ​​ឡូហ្សី បច្ចេកវិទ្យានិងការចាប់ផ្ដើមអាជីវកម្ម។

បារខែមអាស៊ានប្រារព្ធ​ឡើងនៅ​ថ្ងៃទី 20-21 ខែតុលា ​ឆ្នាំ​2018​ ចាប់​ពី​ម៉ោង​ 8ព្រឹក ដល់​ម៉ោង ​5ល្ងាច​ ​នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា​ ​ក្រោមប្រធានបទ “Powering Your Future in Digital Era” និង​មាន​ពិព័រណ៍តាំងបង្ហាញ​ ផលិតផលនិង​សេវាកម្ម ព្រមទាំងស្នាដៃ សិស្សនិស្សិតកម្ពុជា​ ក្នុងវិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ចំនួន 60ស្ដង់។

កម្មវិធី​ 2ថ្ងៃនេះ មាន​វាគ្មិន​ 85 រូប ជាមួយប្រធានបទ ចំនួន 86ប្រធានបទ ​ខុសៗគ្នា ទាក់ទងនឹង ​វិស័យបច្ចេកវិទ្យា សហគ្រិនភាព និង​ ការច្នៃប្រឌិត ដែលនឹង​ធ្វើ​បទបង្ហាញ​ចែករំ​លែក ទៅដល់​សិស្ស​និស្សិត បុគ្គលិក​ក្រុុមហ៊ុន ម្ចាស់សហគ្រាស​ធុនតូច និង​មធ្យម អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ថ្មីៗ។ល។ អ្វីដែលពិសេសឆ្នាំនេះក្រុមការងារនឹងរៀបចំប្រភេទប្រធានបទទៅតាមជំនាញ រួមមានផ្នែក​ គំនិត​ច្នៃប្រឌិត សហគ្រិនភាព និង​ការចាប់ផ្ដើមអាជីវកម្ម ការបង្កើត​មាតិកាឌីជីថល អភិវឌ្ឍន៍ហ្គេម និងអភិវឌ្ឍន៍​កម្មវិធី​កុំព្យូទ័រ។

​របៀប​វារៈបើក​កម្មវិធី

7:00 – 8:00 AM  ភ្ញៀវកិត្តិយស និងគណៈអធិបតីអញ្ជើញដល់
8:30 – 9:30 AM សុន្ទរកថា និងប្រកាសបើកកម្មវិធី

  • ការថ្លែងសន្ទរកថាស្វាគមន៍ របស់ លោក ជី សុផាត, អ្នកដឹកនាំរៀបចំកម្មវិធី BarCamp ASEAN 2018
  • ការថ្លែងសន្ទរកថា របស់លោកស្រី តេង សូផាន់ណា, ប្រធានផ្នែកធនធានមនុស្ស ក្រុមហ៊ុន Smart Axiata
  • ការថ្លែងសន្ទរកថា លោក ឡាយ ហេង ព្រឹទ្ធិបុរសរងមហាវិទ្យាល័យ ទេព្យកោសល្យ អគ្គីសនី និងថាមពលនៃវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា
  • ថ្លែងសន្ទរកថាស្វាគមន៍បើកកម្មវិធី ដោយ ឯកឧត្ដមបណ្ឌិត

កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

9:50 – 10:45 AM បទបង្ហាញខ្លី – Keynote Speaker

  • ការធ្វើបទបង្ហាញខ្លី របស់ ឯកឧត្ដមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT លើប្រធានបទ “Toward a Digital Kingdom”
  • ការធ្វើបទបង្ហាញខ្លី របស់លោក ប្រាក់ សមរិទ្ធ អ្នកគ្រប់គ្រងផ្នែក IT Applications ក្រុមហ៊ុន EZECOM លើប្រធានបទ “Demand and Challenge of Human Resource in Digital Era”
  • ការធ្វើបទបង្ហាញខ្លី លោក ផេង ពិសិទ្ធិ  អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស / រដ្ឋបាលនៃក្រុមហ៊ុន Total Cambodge លើប្រធានបទ “ Why corporate do their own startup Challenge or Accelerate Program?”
  • ការធ្វើបទបង្ហាញខ្លី របស់ លោក ជា ឡង់ដា ជានាយកប្រត្តិបត្ត នៃក្រុមហ៊ុន BookMeBus លើប្រធានបទ “Digital Transformation in Transportation Industrial
  • ការធ្វើបទបង្ហាញខ្លី របស់ លោក អ៊ូ ផាន់ណារិទ្ធិ នាយកផ្នែក ICT Security, នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើប្រធានបទ “Cyber Security for Startup : Don’t Become the next Headline”

របៀប​ស្វែងរក​ប្រធានបទ
ប្រធានបទនីមួយៗនឹងត្រូវធ្វើឡើងក្នុង 10 បន្ទប់ផ្សេងគ្នា ប្រធានបទនីមួយៗមានរយៈពេល ១ម៉ោង។ អ្នកចូលរួមត្រូវពិនិត្យមើល និងស្វែងរកប្រធានបទដែលខ្លួនពេញចិត្តដើម្បីចូលរួមស្ដាប់តាមបន្ទប់ តាមម៉ោង និងប្រធានបទដែល​អ្នក​ពេញ​ចិត្ត។ ដើម្បីស្វែងរកព័ត៌មានពីប្រធានបទ អ្នកអាចមើលនៅលើផ្ទាំងតារាងប្រធានបទ ក្នុងបរិវេណកម្មវិធី ឬក្នុងវែបសាយ www.barcamp.asia មើលប្រធានបទទាំងអស់ចុច Link នេះ https://goo.gl/1fHBWZ) ។